ទំព័រនេះមានផ្ទុកព័ត៌មានសម្រាប់ពន្យល់អំពីសិទ្ធិរបស់អ្នកក្នុងការចូលនិងការប្រើប្រាស់គេហទំព័ររបស់ក្រុមហ៊ុន។
លក្ខន្តិក:ទាក់ទងនឹងហ្គេមនិងការផ្ដល់ជូនមាននៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយត្រូវបានគេបង្ហោះជារៀងរាល់ពេលដោយមានដាក់ឯកសារយោងនៅទីនេះ។

1. និយមន័យ

1.1 បទប្បញ្ញត្តិដូចខាងក្រោមប្រើសម្រាប់កំណត់លក្ខន្តិក:នៃការគ្រប់គ្រងការចូលរួមរបស់អ្នកនៅក្នុងសេវាកម្ម”Play for real”ដែលផ្ដល់ដោយក្រុមហ៊ុនឬអាចហៅជារួមបានថា ក្រុមហ៊ុនរបស់យើងឬពួកយើង ហើយនោះជាបរិបទតម្រូវឱ្យមាន។ បទប្បញ្ញត្តិទាំងនេះត្រូវបានរៀបចំទុកសម្រាប់អានភ្ជាប់ជាមួយនឹងច្បាប់នៃការភ្នាល់ (Betting Rules) គោលការណ៍ឯកជនភាព (Privacy Policy)និងលក្ខន្តិក:ផ្សេងៗសម្រាប់គ្រប់គ្រងការប្រើប្រាស់សេវាកម្មនិងការប្រើប្រាស់គេហទំព័ររបស់ក្រុមហ៊ុន។

1.2 ”ហ្គេម” មានន័យថាជាប្រព័ន្ធលេងហ្គេមតាមអ៊ិនធឺរណែតដែលអាចចូលដំណើរការបានឬត្រូវបានផ្ដល់ជូននៅលើគេហទំព័រ។ លក្ខន្តិក:នៃការភ្នាល់គឺគ្មានដែនកំណត់ ហើយលោកអ្នកអាចលេងហ្គេមដើម្បីកម្សាន្តឬអាចលេងហ្គេមដើម្បីមានឱកាសឈ្នះប្រាក់បាននៅក្នុងសេវាកម្មដែលផ្ដល់ដោយគេហទំព័ររបស់ក្រុមហ៊ុន។

“ឧបករណ៍” (Devices) គឺជាអ្វីៗដែលអាចភ្ជាប់កម្មវិធីបាន រួមមាន: កុំព្យូទ័រផ្ទាល់ខ្លួន (PC) កុំព្យូទ័រយួរដៃ ទូរសព្ទដៃ ទូរសព្ទPDA និងឧបករណ៍ដែលអាចយកតាមខ្លួលបានជាច្រើនទៀតដែលមានមុខងារសម្រាប់ប្រើប្រាស់គេហទំព័រនិងសេវាកម្ម។

“ផ្នែកទន់” (Software) គឺជាកម្មវិធីកុំព្យូទ័រ ឯកសារ ទិន្នន័យ និងខ្លឹមសារដទៃទៀត (រួមបញ្ចូលទាំងព័ត៌មានរបស់អ្នកប្រើប្រាស់) ដែលតម្រូវឱ្យតំឡើងក្នុងឧបករណ៍របស់អ្នកដើម្បីអាចប្រើប្រាស់សេវាកម្មនិងចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនបាន។

“ស្ប៉តប៊ុក” (Sportsbook) គឺជាប្រព័ន្ធហ្គេមក្នងអ៊ិនធឺរណែតដែលអាចដំណើរការបានឬត្រូវបានផ្ដល់ជូននៅផ្នែកណាមួយនៃគេហទំព័រនិងសេវាកម្មផ្សេងៗដែលពាក់ព័ន្ធនឹងសកម្មភាពហ្គេមតាមអ៊ិនធឺរណែត។

“សេវាកម្ម” (Services) មានន័យថាទាំងផ្នែកទន់ ទាំងហ្គេមរួមបញ្ចូលគ្នា។

2. ការប្រើប្រាស់គេហទំព័រ

2.1 អ្នកអាចលេងហ្គេមដើម្បីរកប្រាក់បានលុះត្រាតែ:

i.ក. មានអាយុចាប់ពី១៨ឆ្នាំឡើង

i.ខ. ដល់អាយុដែលច្បាប់កំណត់ឱ្យលេងហ្គេមបាននៅក្នុងប្រទេសណាក៏ដោយដែលអ្នកចូលក្នុងវែបសរបស់យើង

ii. អ្នកមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះក្នុងគេហទំព័រនិងប្រើប្រាស់សេវាកម្មរបស់យើងទេ ប្រសិនបើអ្នកជាប្រជាជននៃប្រទេសអារូបា ប្រទេសអូស្ត្រាលី កោះបូណែរ គូរ៉ាកាវ ប្រទេសបារាំង ប្រទេសអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ាក់ ប្រទេសណេដឺរឡង់ថ៍ សាបា ប្រទេសអេស្ប៉ាញ សាំងម៉ាទីន អេសស្ទឺនៀ សហរដ្ឋអាមេរិកឬប្រទេសស្ថិតនៅក្រោមអាណានិគមរបស់អាមេរិកនិងព្រះរាជាណាចក្ររួម (UK)។ យើងរក្សាសិទ្ធិក្នុងការបដិសេធមិនទទួលអតិថិជនមកពីបណ្ដាប្រទេសខាងលើនេះតាមយុត្តាធិការដែលបានរៀបរាប់ខាងលើតាមគោលការណ៍របស់ក្រុមហ៊ុនយើង។

2.2 ប្រសិនបើអ្នកមិនទាន់មានសិទ្ធិតាមលក្ខខណ្ឌដែលបានកំណត់ទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការ:

i. ហាមអ្នកមិនឱ្យចូលរួមលេងហ្គេមនិងបិទគណនី (Account)របស់អ្នកភ្លាមៗ

ii. រាយការណ៍អំពីអ្នកប្រាប់អាជ្ញាធរដែលពាក់ព័ន្ធ

2.3 ចុចលើប៊ូតុង”ចូលរួមនិងចុះឈ្មោះ” ខណ:ពេលដែលអ្នកចុះឈ្មោះ អ្នកត្រូវទទួលស្គាល់និងទទួលយកថា:

i. អ្នកមានអាយុយ៉ាងតិចណាស់១៨ឆ្នាំ

ii. អ្នកបានអានយល់និងព្រមតាមលក្ខន្តិក:ទាំងអស់នេះ

iii. លក្ខខណ្ឌទាំងនេះនាំឱ្យមានកិច្ចព្រមព្រៀងដោយស្របច្បាប់មួយរវាងអ្នកនិងក្រុមហ៊ុនទាក់ទងនឹងការប្រើប្រាស់សេវាកម្ម។

2.4 អ្នកមិនអាចផ្ទេរ លក់ឬបញ្ចាំគណនីរបស់អ្នកទៅបុគ្គលម្នាក់ទៀតបានទេ។ ការហាមឃាត់នេះរួមបញ្ចូលទាំងការផ្ទេរទ្រព្យសម្បត្តិមានតម្លៃណាមួយប៉ុន្តែមិនកំណត់លើភាពជាកម្មសិទ្ធិនៃគណនី ការឈ្នះ ការតម្កល់ប្រាក់ ការភ្នាល់ សិទ្ធិនិងអំណះអំណាងដែលទាក់ទងនឹងទ្រព្យសម្បត្តិ ភាពស្របច្បាប់ ពាណិជ្ជកម្មនិងផ្សេងៗទៀត។ ការហាមឃាត់លើការផ្ទេរនេះ យ៉ាងណាក៏មិនត្រូវបានកំណត់ចំពោះជំទាស់ ការបញ្ចាំ ការចាត់តាំង សិទ្ធិអាស្រ័យផល ការធ្វើពាណិជ្ជកម្ម ការបង្កើតកិច្ចព្រមព្រៀង ការបញ្ចាំទ្រព្យសម្បត្តិដើម្បីប្រាក់កម្ចីនិងការផ្ដល់អំណោយដើម្បីកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីទី៣ ក្រុមហ៊ុន នីតិបុគ្គល មូលនិធិឬសមាគមតាមរូបភាពឬទម្រង់ណាមួយ។

3. ការកែប្រែ

3.1 យើងសូមរក្សាសិទ្ធិក្នុងការកែសម្រួល ធ្វើការដំឡើងនិងកែប្រែលក្ខន្តិក:ទាំងនេះដោយគ្មានផ្ដល់ដំណឹងជូនជាមុនតាមការសម្រេចចិត្តរបស់យើងតែម្ខាង។ លក្ខន្តិក:ដែលបានធ្វើវិសោធនកម្មហើយ ដែលបានធ្វើបច្ចុប្បន្នភាពហើយនិងដែលបានកែប្រែហើយ នឹងមានប្រសិទ្ធភាពលុះត្រាណាបានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់យើង។ ការបន្តការប្រើប្រាស់និងការទទួលយកសេវាកម្មនានាតាមរយ:គេហទំព័រនិងឧបករណ៍របស់យើងបន្ទាប់ពីការផ្សព្វផ្សាយនេះ ចាត់ទុកថាអ្នកយល់ព្រមទទួលយកលក្ខខណ្ឌដែលបានកែប្រែឬធ្វើបច្ចុប្បបន្នភាពហើយ។

3.2 អ្នកទទួលស្គាល់និងយល់ព្រមថាវាជាការទទួលខុសត្រូវតែមួយគត់របស់អ្នកក្នុងការពិនិត្យមើលការកែសម្រួល ការធ្វើបច្ចុប្បន្នភាពនិងការកែប្រែ។ ក្រុមហ៊ុននឹងមិនមានកាតព្វកិច្ចក្នុងការជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្ដូរ ការធ្វើបច្ចុប្បន្នភាពនិងការកែប្រែនោះទេ។

4. កម្មសិទ្ធិបញ្ញា

4.1 ព័ត៌មាន សម្ភារ:និងទិន្នន័យដែលផ្ដល់ឱ្យអ្នកនៅលើគេហទំព័រ ក្នុងសេវាកម្មនិងទម្រង់ផ្សេងៗទៀតរួមានកម្មវិធីនិងសម្ភារ:ទីផ្សារ លទ្ធផល ស្ថិតិ ទិន្នន័យកីឡា បញ្ជីប្រកួតកីឡា តួលេខហាងឆេងនិងការភ្នាល់ អត្ថបទ ក្រាហ្វិក វីដេអូនិងអូឌីយ៉ូដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវ អ្នកគ្រាន់តែអាចយកទៅប្រើប្រាស់ជាលក្ខណ:ផ្ទាល់ខ្លួននិងមិនមែនដើម្បីធ្វើពាណិជ្ជកម្មតែប៉ុណ្ណោះ។

4.2 តាមវិធីឬមធ្យោបាយណាក៏ដោយ អ្នកមិនអាចយកគំរូតាម ចម្លងតាម កែប្រែ ផលិតឡើងវិញ រក្សាទុក ចែកចាយ បង្ហាញ ផ្សព្វផ្សាយ បញ្ជូន លក់ ជួល ឱ្យសិទ្ធិឬផ្ដល់ព័ត៌មានទៅឱ្យបុគ្គល គេហទំព័រឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត ប្រសិនបើគ្មានការយល់ព្រមជាមុនពីយើង។

4.3 សូហ្វវែរ សេវាកម្មនិងព័ត៌មានដែលបានផ្ដល់នៅលើគេហទំព័រត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញានិងទម្រង់ផ្សេងៗទៀតនៃច្បាប់កម្មសិទ្ធិបញ្ញា។ សិទ្ធិ ចំណងជើងនិងផលប្រយោជន៍ទាំងអស់នៅលើកម្មវិធីសូហ្វវែរ សេវាកម្មនិងព័ត៌មាននៅលើគេហទំព័រគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលផ្ដល់សិទ្ធិនិងគ្រប់គ្រងដោយក្រុមហ៊ុននិងអ្នកផ្ដល់អាជ្ញាបណ្ណរបស់យើង។ អ្នកទទួលស្កាល់ថាអ្នកមិនមានសិទ្ធិទទួលបានផលប្រយោជន៍ឬអាជ្ញាបណ្ណណាមួយចំពោះសូហ្វវែរ សេវាកម្មនិងព័ត៌មានតាមរយ:ការប្រើប្រាស់គេហទំព័រឡើយ។

5. លក្ខខណ្ឌនៃការប្រើប្រាស់

ជាលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម អ្នកត្រូវធានាឱ្យបានថាអ្នកនឹងមិនប្រើប្រាស់ឬចូលមើលគេហទំព័រ សេវាកម្ម សូហ្វវែរនិងព័ត៌ណាមួយដែលមានបំណងធ្វើខុសច្បាប់និងត្រូវបានធានានិងអនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មរបស់អ្នកដូចខាងក្រោម:

i. អ្នកធ្វើសកម្មភាពដោយសមត្ថភាពខ្លួនឯង ដោយមិនជំនួសឱ្យមនុស្សម្នាក់ផ្សេងទៀត

ii. អ្នកមិនត្រូវបានហាមឃាត់ដោយច្បាប់

iii. អ្នកមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យឬបង្ខំឱ្យលេងល្បែងទេ

iv. អ្នកជានីតិជនមានអាយុចាប់ពី១៨ឆ្នាំឡើង

v. អ្នកដឹងច្បាស់ពីហានិភ័យនៃការបាត់បង់ប្រាក់ក្នុងការប្រើប្រាស់សេវាកម្ម

vi. អ្នកមិនត្រូវប្រើប្រាស់ឬដាក់ប្រាក់ដែលមានប្រភពចេញពីសកម្មភាពខុសច្បាប់

vii. អ្នកមិនប្រព្រឹត្តបទឧក្រិដ្ឋឬសកម្មភាពទាំងឡាយណាដែលច្បាប់មិនបានអនុញ្ញាត និងមិនមានចេតនាប្រើប្រាស់គណនីដែលបានបើកជាមួយយើងក្នុងសកម្មភាពបែបនេះ

viii. អ្នកមិនត្រូវអនុញ្ញាតឱ្យមនុស្សផ្សេងទៀតប្រើប្រាស់គណនីរបស់អ្នកសម្រាប់ធ្វើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ណាមួយឡើយព្រមទាំងការលាងលុយកខ្វក់ផងដែរ

ix. ត្រូវរក្សាឈ្មោះអ្នកប្រើប្រាស់ លេខគណនីនិងលេខសម្ងាត់ឱ្យមានសុវត្ថិភាពដើម្បីជៀសវាងការលួចចូលដោយគ្មានការអនុញ្ញាត។ ប្រសិនបើអ្នកធ្វើខុសឬភ្លេចលេខសម្ងាត់ ត្រូវផ្ដល់ដំណឹងមកយើងជាបន្ទាន់។

x. ទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពទាំងអស់ដែលបានកើតឡើងក្រោមការចូលប្រើប្រាស់សេវាកម្មនានានៅលើគេហទំព័រនិងតាមរយ:ឧបករណ៍ដែលស្ថិតនៅក្រោមឈ្មោះអ្នកប្រើប្រាស់ លេខគណនីនិងលេខសម្ងាត់របស់អ្នកដោយមិនគិតថាអ្នកដែលចូលប្រើប្រាស់នោះស្គាល់អ្នកឬមិនស្គាល់អ្នកឡើយ

xi. មិនត្រូវប្រើប្រាស់វេបសាយ ឧបករណ៍ សូហ្វវែរ ឬព័ត៌មានតាមមធ្យោបាយណាមួយដែលរំខានដល់ប្រតិបត្តិការសេវាកម្មនិងគេហទំព័រដល់អ្នកប្រើប្រាស់ផ្សេងទៀតឡើយ

xii. មិនត្រូវស្នើសុំឬប្រើគ្រប់មធ្យោបាយណាដើម្បីស្វែងរកព័ត៌មានដែលទាក់ទងនឹងអ្នកប្រើប្រាស់ផ្សេងទៀត

xiii. មិនត្រូវរក្សាទុកឬចែកចាយកម្មវិធី ឯកសារ ឬទិន្នន័យណាមួយដែលមានផ្ទុកមេរោគនឹងអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ឧបករណ៍ សូហ្វវែរ សេវាកម្មនិងគេហទំព័រ

xiv. ការចូលប្រើប្រាស់សេវាកម្មដែលមិនខុសច្បាប់ឬមិនហាមឃាត់ដោយច្បាប់លុះត្រាតែអ្នកបានអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាបានត្រឹមត្រូវ

xv. មិនអនុញ្ញាតឱ្យបញ្ជូនវេបសាយឬឧបករណ៍ណាមួយដែលខុសច្បាប់ក្នុងរូបភាពនៃការយាយី ការរំលោភបំពាន ការគំរាមកំហែង ការបង្ខូចកេរ្តិ៍ឈ្មោះ ការប្រកាន់ពូជសាសន៍ ការស្អប់ខ្ពើម រូបភាពអាសអាភាស ឧបករណ៍អាសអាភាស និងវត្ថុណាដែលចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាដាច់ខាត

xvi. អ្នកមិនមែនជាបុគ្គលិក នាយក និយោជិត សមាជិក ឬភ្នាក់ងារនៃក្រុមហ៊ុនឬក្រុមហ៊ុនដែលជាដៃគូសហការ។

6. ការចុះឈ្មោះនិងសមាជិកភាព

6.1 ដើម្បីភ្នាល់ជាមួយក្រុមហ៊ុន អ្នកត្រូវបំពេញពាក្យសុំបើកគណនីនិងសមាជិកភាព។ យើងសូមរក្សាសិទ្ធិក្នុងការបដិសេធពាក្យសុំសមាជិកភាពរបស់អ្នកដោយគ្មានការយោងឬការផ្ដល់ហេតុផលអ្វីឡើយ។

6.2 អ្នកត្រូវប្រាកដថារាល់ព័ត៌មានដែលបានផ្ដល់នៅពេលបំពេញពាក្យសុំចុះឈ្មោះនិងពាក្យសុំចូលជាសមាជិកគឺមានភាពត្រឹមត្រូវ ពេញលេញរាប់បញ្ចូលទាំងឈ្មោះរបស់អ្នក ប្រភពថវិកា (គណនីធនាគារនិងលេងកាតដែលពាក់ព័ន្ធ) និងអាសយដ្ឋានលំនៅឋាន។

6.3 យើងនឹងចាត់វិធានការសមស្របនិងសមហេតុផលមួយដើម្បីធានាឱ្យបានថា រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានបង្ហាញដល់យើង យើងនឹងរក្សាជាការសម្ងាត់។ យើងនឹងមិនរាយការណ៍ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនឬព័ត៌មានអំពីការភ្នាល់របស់អ្នកនោះទេ លើកលែងតែមានការបង្ខំដោយច្បាប់និងបទប្បញ្ញត្តិដែលត្រូវអនុវត្ត។

6.4 វាជាការទទួលខុសត្រូវរបស់អ្នកតែមួយគត់ក្នុងការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាការសម្ងាត់។ យើងសូមរក្សាសិទ្ធិក្នុងការបង្ហាញនិងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យអ្នកផ្ដល់សេវាទូទាត់ប្រាក់និងស្ថាប័នហិរញ្ញវត្ថុរៀងៗខ្លួនតាមការចាំបាច់សម្រាប់បញ្ចប់ការទូទាត់។

6.5 វាគឺជាការទទួលខុសត្រូវតែមួយគត់របស់អ្នកក្នុងការធានាឱ្យបានថាអ្នកមិនត្រូវបានហាមឃាត់ដោយច្បាប់ពីការប្រប្រាស់គេហទំព័រនិងការចូលរួមក្នុងសេវាកម្ម។

6.6 យើងត្រូវការភស្តុតាងបន្ថែមនៃអត្តសញ្ញាណនិងអាយុរបស់អ្នកសម្រាប់ផ្ទៀងផ្ទាត់នឹងពាក្យសុំចូលជាសមាជិករបស់អ្នក (ឧទាហរណ៍: អត្តសញ្ញាណបណ្ណនិងកាតធនាគារថតចម្លងដែលនៅមានសុពលភាព) ។ ប្រសិនបើមានការផ្លាស់ប្ដូរព័ត៌មានលម្អិតអំពីអ្នក អ្នកត្រូវជូនដំណឹងអំពីការផ្លាស់ប្ដូរមកយើងជាបន្ទាន់។

6.7 យើងសូមរក្សាសិទ្ធិក្នុងការបញ្ជាក់អះអាងឈ្មោះនិងអាសយដ្ឋានរបស់អ្នកដោយការបង្ហោះតាមប្រព័ន្ធអ៊ិនធឺរណែត។ តាមការសម្រេចចិត្តរបស់យើង ក្រុមហ៊ុននឹងពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀតលើព័ត៌មានដែលបានផ្ដល់ឱ្យដោយអ្នក។ ដោយយល់ព្រមតាមលក្ខខណ្ឌទាំងនេះ អ្នកយល់ព្រមឱ្យក្រុមហ៊ុនប្រើប្រាស់និងរក្សាទុកនូវអត្តសញ្ញាណរបស់អ្នកដែលបានធ្វើនីត្យានុកូលភាពរួចសម្រាប់ឆ្លើយតបជាមួយនឹងអ្នកនៅពេលមានករណីអ្វីមួយកើតឡើង។